Conte អាចបន្តស្នាក់នៅជាមួយ Napoli ប្រសិនជាក្លឹបព្រមធ្វើតាមលក្ខខណ្ឌរបស់គាត់

បរទេស៖ ក្រុមរបស់លោក Conte មានពិន្ទុដាច់លើក្រុម Inter នៅលើកំពូលតារាង Serie A ឆ្ពោះទៅរកការប្រកួតចុងក្រោយរបស់ពួកគេនៃរដូវកាលនេះ។ ទោះបីជាពួកគេទទួលបានជោគជ័យក៏ដោយ ក៏អនាគតរបស់បុរសសញ្ជាតិអ៊ីតាលីរូបនេះមានភាពមិនច្បាស់លាស់ចំពោះរបាយការណ៍នៃភាពតានតឹងរវាងគាត់ និងប្រធានក្លឹប ដែលបណ្តាលឱ្យមានការពិភាក្សាអំពីការវិលត្រឡប់ទៅកាន់ Juventus វិញ។

Napoli v Genoa - Serie A

លោក Conte បើកចំហរក្នុងការបន្តនៅ Napoli ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Il Mattino បានអោយដឹងថាគាត់បានដាក់ចេញនូវការទាមទារនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។ បុរសវ័យ ៥៥ឆ្នាំរូបនេះចង់ឱ្យ Napoli ចុះហត្ថលេខាលើកីឡាករកំពូលនៅក្នុងតំបន់នីមួយៗនៃក្រុម ដោយជំរុញឱ្យមានការចុះហត្ថលេខាសរុបចំនួន ៩នាក់។ ក្លឹប Napoli ក៏នឹងត្រូវដំឡើងចំណាយលើប្រាក់ឈ្នួលរបស់ខ្លួនពី ៨០លានអឺរ៉ូ ទៅ ១១០លានអឺរ៉ូ ខណៈដែលពួកគេប្រហែលជាត្រូវចំណាយលើសពី ២០០លានអឺរ៉ូលើការផ្ទេរកីឡាករ។

របាយការណ៍បានបន្ថែមថា Conte មានបំណងទទួលពាន Scudetto នៅរដូវកាលនេះ ហើយជំរុញឱ្យមានការទទួលពានរង្វាន់លីកមួយផ្សេងទៀតនៅរដូវកាលក្រោយ ហើយគាត់ចង់បានភស្តុតាងដែលថាក្លឹបត្រូវបានរៀបចំដើម្បីធ្វើតាមមហិច្ឆតារបស់គាត់។

Napoli v Genoa - Serie A

ក្លឹប Napoli នឹងត្រូវជួបជាមួយក្រុម Cagliari ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១៤ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេក្នុងរដូវកាល Serie A នាថ្ងៃសុក្រ ខណៈដែលក្លឹប Inter ជួបជាមួយនឹងក្រុម Como ចំណាត់ថ្នាក់លេខ១០ ។ លទ្ធផល​នៃ​ការ​ប្រជែង​ដណ្តើម​ពាន​នឹងក្លាយ​ជា​កត្តានៃ​កិច្ច​ប្រជុំ​ដែល​ត្រូវ​ធ្វើ​ឡើង​រវាង​លោក Conte និង​ប្រធាន Aurelio De Laurentiis ដើម្បី​ពិភាក្សា​ពី​ការ​ទាមទារ​របស់​គ្រូ​បង្វឹក​នៅ​ថ្ងៃ​បន្ទាប់៕

Previous articleសមាជិកក្រុមគ្រូបង្វឹក ២រូបរបស់ Bayern Munich អាចនឹងចាកចេញពីក្លឹប
Next articleលោក Ange Postecoglou ចង់បន្តស្នាក់នៅក្លឹប Tottenham