បរទេស៖ បុរសវ័យ ៤៧ឆ្នាំរូបនេះបានជូនដំណឹងដល់បុគ្គលិកក្លឹបនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Valdebebas ថាគាត់នឹងចេញពីក្រុមបម្រុងរបស់ក្លឹបបន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៃរដូវកាល ដោយ Castilla នឹងជួបជាមួយAlcoyano នៅថ្ងៃសៅរ៍នេះ។ ការសម្រេចចិត្តនេះនាំមកនូវការបញ្ចប់រយៈពេលប្រាំឆ្នាំដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៩ នៅពេលដែលលោក Raul បានបន្តតំណែងពីលោក Manolo Diaz ក្នុងការដឹកនាំក្រុម Castilla ។
នៅឆ្នាំ ២០២២-២៣ ក្លឹប Castilla បានខិតជិតក្នុងការប្រម៉ូតមកលេងនៅ Segunda ដែលជាកម្រិតទីពីររបស់អេស្ប៉ាញ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានធ្លាក់ក្នុងវគ្គជម្រុះចុងក្រោយដោយចាញ់ក្រុម Eldense ។
ក្នុងអំឡុងពេលអាជីពជាកីឡាកររបស់គាត់នៅ Bernabeu ដែលមានចន្លោះពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០១០ គាត់បានក្លាយអត្តសញ្ញាណ នឹងភាពជោគជ័យរបស់ក្លឹប។ អតីតខ្សែប្រយុទ្ធរូបនេះបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៣ដង និងជើងឯក La Liga ចំនួន ៦ដង ដោយទទួលបានការទទួលស្គាល់ថាជាកីឡាករដ៏អស្ចារ្យគ្រប់ពេលវេលារបស់ក្លឹប។ លោក Raul ស៊ុតបញ្ចូលទីបាន ៣២៣គ្រាប់ក្នុងការបង្ហាញខ្លួន ៧៤១ដង ដែលជាកំណត់ត្រាដែលធ្វើឱ្យគាត់ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប ដោយតាមពីក្រោយតែ Cristiano Ronaldo និង Karim Benzema ប៉ុណ្ណោះ។
កេរ្តិ៍ឈ្មោះរបស់ Raul ជាគ្រូបង្វឹកបានទាក់ទាញចំណាប់អារម្មណ៍ពិក្លឹបផ្សេងទៀតក្រៅពីCastilla ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងតំណែងអ្នកចាត់ការទូទៅនៅក្លឹបដូចជា Schalke ហើយបានពិភាក្សាជាមួយ Villarreal អំពីសក្តានុពលក្នុងការឈានជើងចូលទៅកាន់តំណែងជាគ្រូបង្វឹក។
រហូតមកដល់ពេលនេះ Raul មិនទាន់បានបង្ហាញពីការផ្លាស់ប្តូរបន្ទាប់របស់គាត់ទេ ដោយទុកឱ្យការរំពឹងទុកបើកចំហថាតើគាត់នឹងស្វែងរកតួនាទីជាអ្នកគ្រប់គ្រងកំពូលនៅក្នុងប្រទេសអេស្ប៉ាញ ត្រឡប់ទៅអាល្លឺម៉ង់វិញ ឬស្វែងរកឱកាសនៅកន្លែងផ្សេង។ អ្វីដែលច្បាស់នោះគឺថា ពេលវេលារបស់គាត់នៅ Castilla បានផ្តល់ឱ្យគាត់នូវបទពិសោធន៍ដ៏មានតម្លៃ ដោយលើកតម្កើងជំនាញភាពជាអ្នកដឹកនាំ និងទស្សនវិជ្ជាយុទ្ធសាស្ត្រ៕