Man Utd បង្ហើបតម្លៃខ្លួនរបស់ Rasmus Hojlund ខណៈក្លឹបនៅ Serie A ចង់បានគាត់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport Witness បានអោយដឹថាក្លឹប United នឹង ‘រីករាយ’ អនុញ្ញាតឱ្យកីឡាករសញ្ជាតិដាណឺម៉ាកចាកចេញក្នុងតម្លៃចន្លោះពី ៥០-៥៥លានអឺរ៉ូនៅរដូវក្តៅនេះ។ របាយការណ៍បន្ថែមថា Juventus កំពុងរក្សាការចាប់អារម្មណ៍លើគាត់ដោយសារតែតម្លៃខ្លួនទាប និង ‘ការទាមទារប្រាក់ឈ្នួលទាប’ ប៉ុន្តែពួកគេក៏ចង់បាន Victor Osimhen របស់ Napoli និងកីឡាករ Jonathan David ដែលជិតក្លាយជាកីឡាករគ្មាតម្លៃខ្លួន។

Rasmus Hojlund

ក្លឹប United បានចុះហត្ថលេខាយកកីឡាករវ័យ ២២ឆ្នាំពីក្លឹប Atalanta ក្នុងតម្លៃខ្លួនរហូតដល់ ៧២លានផោន កាលពីឆ្នាំ២០២៣ ប៉ុន្តែចាប់តាំងពីពេលនោះមក គាត់បានតស៊ូយ៉ាងពិបាកដើម្បីរកគ្រាប់បាល់នៅ Old Trafford ។ គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A ក្នុងចំណោមគោលដៅផ្សេងទៀត ហើយវាហាក់ដូចជាបិសាចក្រហមអាចនឹងព្យាយាមកាត់បន្ថយការខាតបង់របស់ពួកគេឱ្យបានឆាប់ជាជាងពេលក្រោយ។

កីឡាករ Hojlund ស៊ុតបញ្ចូលទីបាន ១៦គ្រាប់ក្នុង ៤៣ប្រកួតសម្រាប់ក្រុម Man Utd កាលពីរដូវកាលមុន ប៉ុន្តែនៅពេលនេះអត្រានៃការរកគ្រាប់របស់គាត់គឺកាន់តែអាក្រក់ទៅៗ។ គ្រាប់បាល់សរុបចំនួន ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ៥១ដង គឺពិតជាអត្រាមួយអាក្រក់ណាស់។

RASMUS HOJLUND MANCHESTER UNITED

ខ្សែប្រយុទ្ធវ័យក្មេងដែលបានបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ក្រោមស្នាដៃក្រុម Tottenham ក្នុងសប្តាហ៍នេះ នឹងសង្ឃឹមថានឹងបញ្ចប់រដូវកាលនេះដោយទទួលបានជ័យជំនះទៅលើក្រុម Aston Villa នៅថ្ងៃអាទិត្យក្នុងក្របខ័ណ្ឌ Premier League ៕

Previous articleAC Milan ជួបបញ្ហាហិរញ្ញវត្ថុ ដែលទាមទារអោយគាត់លក់កីឡាករ Tijjani Reijnders
Next articleAncelotti មិនដឹកនាំក្លឹបទៀតនោះទេ ក្រោយទទួលបានការងារនៅជម្រើសជាតិប្រេស៊ីល