Arsenal បានជួបពិភាក្សាជាមួយក្លឹប RB Leipzig ជុំវិញការផ្ទេរ Benjamin Sesko

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport Germany បានអោយដឹងថានាយកផ្នែកកីឡារបស់ Leipzig លោក Marcel Schafer បានផ្តួចផ្តើមការសន្ទនាជាមួយ Andrea Berta ដែលជាប្រធានផ្នែកកីឡារបស់ក្លឹប Arsenal ពាក់ព័ន្ធនឹងការផ្ទេរមួយ។ ជាមួយនឹង Leipzig ត្រូវការប្រាក់ចំណូលបន្ទាប់ពីមិនបានលេងនៅ Champions League នារដូវកាលក្រោយ ដូច្នេះក្រុម Bundesliga ត្រូវបានរំពឹងថានឹងបើកចំហរក្នុងការលក់តារាឆ្នើមរបស់ពួកគេ។

Benjamin Sesko RB Leipzig 2024-25

ខណៈពេលដែលកិច្ចសន្យារបស់កីឡាករ Sesko មានបញ្ចូលនៅលក្ខខណ្ឌផ្តាច់កុងត្រា តាមរបាយការណ៍បង្ហាញថាក្លឹបកំពុងមានបំណងចង់លក់គាត់ក្នុងតម្លៃលើស ៨០លានអឺរ៉ូ។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធរូបនេះដំណើរការរហូតដល់ខែមិថុនា ឆ្នាំ២០២៩ ដោយធ្វើឱ្យក្លឹប Leipzig មានជំហររឹងមាំក្នុងការចរចា ប៉ុន្តែតម្រូវការសាច់ប្រាក់របស់ពួកគេអាចជំរុញឱ្យពួកលក់គាត់អោយបានលឿន។

កីឡាករ Sesko បង្ហាញខ្លួនបាន ៣២ដងក្នុង Bundesliga ដោយរកបាន ១៣គ្រាប់និងបញ្ជូនបាល់អោយរួមក្រុមបញ្ចប់ទីបាន ៥ដង។ ការរួមបញ្ចូលគ្នានៃល្បឿន សមត្ថភាពបាល់លើអាកាស និងជំនាញបច្ចេកទេសរបស់គាត់ ធ្វើឱ្យគាត់ក្លាយជាអនាគតខ្សែប្រយុទ្ធដ៏គួរឱ្យទាក់ទាញសម្រាប់ Arteta ខណៈដែលគាត់ចង់បញ្ចូលនៅកីឡាករដែលមានភាពស្វាហាប់បន្ថែមទៀតទៅក្នុងជួរមុខរបស់ Arsenal ។

ខណៈពេលដែល Sesko ហាក់ដូចជាអាទិភាពកំពូលរបស់ Arteta ក្រុម Arsenal នៅតែសកម្មទៅលើខ្សែប្រយុទ្ធផ្សេងទៀត ខណៈដែលពួកគេធ្វើការវាយតម្លៃសម្រាប់ខ្សែប្រយុទ្ធដែលមានសមត្ថភាព។ ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៏បន្តតាមដាន Viktor Gyokeres នៃ Sporting CP ខណៈដែលខ្សែប្រយុទ្ធស៊ុយអែតអាចផ្ទេរបានក្នុងតម្លៃ ៦០-៧០លានអឺរ៉ូ។

បន្ថែម​ពី​លើ​នេះ ខ្សែ​ប្រយុទ្ធ Dusan Vlahovic របស់ Juventus ក៏ស្ថិតក្នុងរ៉ាដារបស់ពួកគេផងដែរ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ែប៊ី​បាន​បង្ហាញ​ពី​បំណង​ចង់​ផ្លាស់​ចេញ​ពី​ទីក្រុង Turin ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ចាប់យកឪកាសក្នុងការទៅចូលរួមជាមួយ Arsenal។ ទោះបីជាគាត់មានតម្លៃ ៥០លានអឺរ៉ូនៅក្នុងទីផ្សារក៏ដោយ ក៏កីឡាករវ័យ ២៥ឆ្នាំរូបនេះអាចទម្លាក់តម្លៃខ្លួនដោយសារតែកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៦ និងអាទិភាពផ្លាស់ប្តូររបស់ Juventus ។

Viktor Gyokeres

មហិច្ឆតារបស់ Arsenal នៅតែមានកម្រិតខ្ពស់ ហើយការនាំយកខ្សែប្រយុទ្ធលំដាប់កំពូលគឺជាអាទិភាពមួយដើម្បីជួយក្លឹបប្រកួតប្រជែងដណ្តើមពានរង្វាន់ធំៗនៅរដូវកាលក្រោយ។ មិនថាវាជា Sesko, Gyokeres ឬ Vlahovic ទេ ក្រុមកាំភ្លើងធំកំពុងធ្វើការផ្លាស់ប្តូរដើម្បីធានាថាពួកគេមានអ្នកស៊ុតបញ្ចូលទីដ៏គួរឱ្យទុកចិត្តនៅចំបេះដូងនៃតំបន់ប្រយុទ្ធ បន្ទាប់ពីបានស៊ូទ្រាំនឹងយុទ្ធនាការដែលគ្មានពានរង្វាន់៕

Previous articleAncelotti មិនដឹកនាំក្លឹបទៀតនោះទេ ក្រោយទទួលបានការងារនៅជម្រើសជាតិប្រេស៊ីល
Next articleRafael Leao ក្លាយជាគោលដៅចំបង់មួយដែលក្លឹប Bayern Munich ចង់បាន