សារ “លា” របស់លោក Ancelotti ទៅកាន់អ្នកគាំទ្រ Real Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Carlo Ancelotti បានផ្ញើរសារចុងក្រោយ ដើម្បីលាទៅកាន់អ្នកគាំទ្រនៅ Bernabéu ទាំងទឹកភ្នែក ថា៖

“អរគុណ។ Real Madrid គឺជាក្លឹបនៃជីវិតរបស់ខ្ញុំ គ្រួសារមួយ… វាជាកិត្តិយស និងរីករាយណាស់ដែលបានបង្វឹកក្លឹបនេះ។ វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ សូម​អរគុណ​សម្រាប់​គ្រា​ទាំងនេះ… វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុង​ការ​រស់នៅ​ជាមួយ​អ្នក​ទាំងអស់​គ្នា។ វាជារឿងដែលមិនអាចបំភ្លេចបាន គ្មាននរណាម្នាក់អាចបំភ្លេចគ្រាប់បាល់ទាំងបីរបស់ Karim ទល់នឹង Paris Saint-Germain និងគ្រាប់បាល់ពីរគ្រាប់របស់ Rodrygo ទល់នឹង Manchester City ឬការបញ្ជូនបាល់របស់ Luka! គ្មាននរណាម្នាក់អាចបំភ្លេចគ្រាប់បាល់ទាំងពីររបស់ Joselu បានទេ ហើយខ្ញុំក៏មិនអាចបំភ្លេចរាល់ថ្ងៃដែលខ្ញុំបានចំណាយពេលនៅទីនេះដែរ។ ដូច្នេះខ្ញុំនឹងបញ្ចប់ដោយគ្មានអ្វីក្រៅពី… Hala Madrid y nada mas! ខ្ញុំស្រលាញ់អ្នកអស់ពីចិត្ត”៕

Previous articleGarnacho សម្រេចចិត្តចាកចេញពី Man Utd នៅរដូវក្តៅនេះហើយ
Next articleAmorim មានគម្រោងជួបនិយាយជាមួយ Garnacho និង Bruno Fernandes