បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Nicolo Schira បានអោយដឹងថាក្លឹប Manchester United បានធ្វើការស៊ើបអង្កេតលើលទ្ធភាពដែលអាចផ្ទេរកីឡាករ Mike Maignan របស់ក្លឹប AC Milan។
អ្នកចាំទី André Onana ដែលបង្ហាញទម្រង់លេងមិនសូវល្អ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការដ៏ខកចិត្តរបស់ក្លឹប Manchester United ផងដែរ។ ក្រុមនេះបានស៊ូទ្រាំនឹងរដូវកាល Premier League ដ៏អន់បំផុតមិនធ្លាប់មានរបស់ខ្លួន ហើយបានរងបរាជ័យយ៉ាងឈឺចាប់ក្រោមស្នាដៃក្រុម Tottenham Hotspur ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ដោយបញ្ចប់ក្តីសង្ឃឹមនៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ៕



