បរទេស៖ អ្នកចាត់ការថ្មីរបស់ក្លឹប Real Madrid លោក Xabi Alonso បានបើកចំហអំពីអនាគតរបស់ Rodrygo នៅ Santiago Bernabeu ចំពេលមានពាក្យចចាមអារ៉ាមថាកីឡាករប្រេស៊ីលរូបនេះចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ “Rodrygo គឺជាកីឡាកររបស់ Real Madrid ។ គាត់គឺជាកីឡាករដ៏អស្ចារ្យ ហើយយើងនឹងត្រូវការគាត់”៕