Liverpool ដាក់សំណើរផ្ទេរ Florian Wirtz ជាផ្លូវការណ៍ក្នុងតម្លៃ ១០០លានអឺរ៉ូ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Sacha Tavolieri បានឱ្យដឹងថា Liverpool បានដាក់សំណើដេញថ្លៃជាផ្លូវការរបស់ពួកគេដែលមានតម្លៃ ១០០លានអឺរ៉ូ សម្រាប់ការផ្ទេរ Florian Wirtz ខណៈដែលពួកគេចង់បញ្ចប់ការផ្ទេរនេះ។ ការចរចាបានចាប់ផ្តើមរវាងក្លឹបទាំងពីរ ខណៈដែល Leverkusen នឹងព្យាយាមបង្កើនតម្លៃផ្ទេរ និងសម្រេចទៅលើរចនាសម្ព័ន្ធនៃការទូទាត់ប្រាក់។

របាយការណ៍បន្ថែមថា វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលកិច្ចព្រមព្រៀងក្លាយជាផ្លូវការ ខណៈដែលភាគីទាំងពីរដឹងថា Wirtz មានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមជើងឯក Premier League ។ ឥឡូវនេះខ្សែបម្រើកណ្តាលកំពុងរង់ចាំសញ្ញាពណ៌បៃតងរបស់ក្លឹបរបស់គាត់ មុនពេលគាត់ធ្វើដំណើរទៅកាន់ Liverpool ដើម្បីបំពេញការពិនិត្យសុខភាពរបស់គាត់ មុនពេលចុះហត្ថលេខាជាផ្លូវការសម្រាប់ក្រុមអង់គ្លេស៕

Previous articleAlonso បញ្ជាក់អំពីអនាគតកីឡាករ Rodrygo នៅ Santiago Bernabeu
Next articleChelsea ចាប់អារម្មណ៍កីឡាករ Ansu Fati របស់ Barcelona