Chelsea ចាប់អារម្មណ៍កីឡាករ Ansu Fati របស់ Barcelona

បរទេស៖ ក្លឹប Chelsea ត្រូវ​បាន​រាយការណ៍​ថា​បាន​ក្លាយ​ជា​គូប្រជែង​ដ៏​ភ្ញាក់ផ្អើល​ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ Ansu Fati របស់ Barcelona ចំពេល​មាន​ទំនាក់ទំនង​ជាមួយ Monaco ។

អ្នកកាសែត Helena Condis និយាយថាភ្នាក់ងាររបស់ Fati គឺលោក Jorge Mendes នឹងជួបជាមួយកីឡាករវ័យ ២២ឆ្នាំដើម្បីពិភាក្សាអំពីអនាគតមិនច្បាស់លាស់របស់គាត់នៅ Barcelona ។ ប្រភពដដែលបានបន្តទៀតថាអតីតកីឡាករដែលធ្លាប់ខ្ចីជើងទៅកាន់ក្លឹប Brighton បានទទួលការចាប់អារម្មណ៍ពីក្លឹប Chelsea បន្ថែមពីលើការផ្តល់ជូនពី Monaco ៕

Previous articleLiverpool ដាក់សំណើរផ្ទេរ Florian Wirtz ជាផ្លូវការណ៍ក្នុងតម្លៃ ១០០លានអឺរ៉ូ
Next articleAston Villa រកបានជម្រើសមកជំនួសកន្លែងអ្នកចាំទី Emiliano Martinez