Man Utd ចង់ផ្ទេរយកកីឡាករ Bryan Mbeumo ដែលអាចមានតម្លៃ ៥០លានផោន

បរទេស៖ ក្លឹប Manchester United កំពុងតែសម្លឹងមើលការផ្លាស់ប្តូរមួយសម្រាប់ Bryan Mbeumo របស់ Brentford បន្ទាប់ពីស្ទើរតែសម្រេចការផ្ទេរកីឡាករ Matheus Cunha ពី Wolves ។

នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាបន្ទាប់ពីខិតជិតការផ្ទេរយកកីឡាករ Cunha ពេលនេះក្លឹប United កំពុងសម្លឹងមើលការផ្លាស់ប្តូរសម្រាប់តារាឆ្នើម Brentford កីឡាករ Mbeumo។ កីឡាករជម្រើសជាតិកាមេរូនមានក្តីស្រមៃចង់ទៅលេងជាមួយក្រុម Brentford នៅរដូវកាលនេះ ខណៈដែលគាត់បានបង្ហាញខ្លួនក្នុងការប្រកួត Premier League ទាំង ៣៨ដង ដោយស៊ុតបញ្ចូលទីបាន ២០គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៧ដង។ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ២៥ឆ្នាំនឹងផុតកំណត់នៅឆ្នាំ២០២៦ ហើយខាងក្លឹប Brentford ទំនងជាទាមទារតម្លៃក្នុងតំបន់ចំនួន ៥០លានផោន៕

Previous articleAston Villa រកបានជម្រើសមកជំនួសកន្លែងអ្នកចាំទី Emiliano Martinez
Next articleMan Utd យល់ព្រមចំណាយលុយ ៣០លានផោន ដើម្បីផ្ទេរខ្សែប្រយុទ្ធ Delap