បរទេស៖ ក្លឹប Ajax កំពុងសម្លឹងមើលបេក្ខភាពសម្រាប់តួនាទីគ្រូបង្វឹករបស់ពួកគេ បន្ទាប់ពី Francesco Farioli បានចាកចេញពីក្លឹបបន្ទាប់ពីការប្រជែងដណ្តើមពានរង្វាន់ដ៏ធំរបស់ពួកគេនៅក្នុងយុទ្ធនាការ ២០២៤-២៥។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបយក្សហូឡង់កំពុងចាប់អារម្មណ៍លោក John Heitinga ដែលបច្ចុប្បន្នកំពុងបម្រើការនៅ Liverpool ក្នុងតួនាទីជាជំនួយការរបស់ Arne Slot ។ បាយការណ៍បន្ថែមថាម្ចាស់ជើងឯក Premier League ដែលទើបនឹងឡើងគ្រងតំណែងបានអនុញ្ញាតឱ្យ Heitinga ចរចារជាមួយ Ajax ហើយក៏បានចាប់ផ្តើមស្វែងរកអ្នកជំនួសគាត់ផងដែរ៕