បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសំណើររបស់ក្លឹប Manchester City សម្រាប់ការផ្ទេរយកកីឡាករ Tijjani Reijnders ត្រូវបានទទួលដោយ AC Milan ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ហើយការចរចាកំពុងដំណើរការ។
សំណើរដែលមានតម្លៃប្រហែល ៦០លានអឺរ៉ូ រួមទាំងការបន្ថែមផ្សេងទៀត ប៉ុន្តែក្លឹប AC Milan ចង់បានច្រើនជាងនេះទើបអាចអនុញ្ញាតអោយខ្សែបម្រើរូបនេះចាកចេញ៕