បរទេស៖ ក្លឹប Real Madrid ត្រូវបានរាយការណ៍ថាកំពុងតែរក្សាការចាប់អារម្មណ៍លើកីឡាករ Myles Lewis-Skelly ខណៈដែលការពិភាក្សាលើកិច្ចសន្យាថ្មីរបស់ Arsenal គឺដំណើរការមិនសូវល្អនោះទេ។
នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអះអាងថា ការចរចារវាង Arsenal និងខ្សែការពារឆ្វេងដែលកុងត្រាបច្ចុប្បន្ននឹងផុតកំណត់នៅឆ្នាំ២០២៦ ហើយកិច្ចព្រមព្រៀងថ្មីគឺ “ពិភាក្សាមិនល្អ” បានធ្វើអោយក្លឹប Real Madrid កំពុងតាមដានស្ថានការណ៍មួយនេះ៕