Ten Hag ចង់បានអតីតកូនក្រុមនៅ Man Utd ២រូបនេះ​ មកកាន់ទឹកដីអាឡឺម៉ង់

បរទេស៖ គ្រូបង្វឹកក្រុម Bayer Leverkusen លោក Erik ten Hag ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរកីឡាករ​របស់ក្លឹប Manchester United កីឡាករ Antony បន្ទាប់ពីបង្ហាញទម្រង់លេងគួរអោយទាក់ទាញនៅក្លឹប Real Betis។

នេះបើយោងតាមការចេញផ្សាយរបស់ Kicker បានអោយដឹងថាលោក Ten Hag ដែលឥឡូវនេះគ្រោងនឹងចូលកាន់តំណែងបន្តពីលោក Xabi Alonso នៅ Bayer Leverkusen ចង់បាន Antony ចូលរួមជាមួយគាត់នៅក្លឹបថ្មីនាទឹកដីអាឡឺម៉ង់។ ប្រភពដដែលបានណែនាំផងដែរថា Ten Hag និង Bayer Leverkusen អាចនឹងកំណត់គោលដៅផ្ទេរខ្សែប្រយុទ្ធ United ម្នាក់ទៀតដែលមិនសប្បាយចិត្តក្រោមការដឹកនាំរបស់ Ruben Amorim គឺកីឡាករ Garnacho៕

Previous articleកីឡាករ Myles Lewis-Skelly ស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Real Madrid
Next articleKyle Walker នឹងត្រូវត្រលប់ទៅកាន់ក្លឹប Man City វិញ