បរទេស៖ គ្រូបង្វឹកក្រុម Bayer Leverkusen លោក Erik ten Hag ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរកីឡាកររបស់ក្លឹប Manchester United កីឡាករ Antony បន្ទាប់ពីបង្ហាញទម្រង់លេងគួរអោយទាក់ទាញនៅក្លឹប Real Betis។
នេះបើយោងតាមការចេញផ្សាយរបស់ Kicker បានអោយដឹងថាលោក Ten Hag ដែលឥឡូវនេះគ្រោងនឹងចូលកាន់តំណែងបន្តពីលោក Xabi Alonso នៅ Bayer Leverkusen ចង់បាន Antony ចូលរួមជាមួយគាត់នៅក្លឹបថ្មីនាទឹកដីអាឡឺម៉ង់។ ប្រភពដដែលបានណែនាំផងដែរថា Ten Hag និង Bayer Leverkusen អាចនឹងកំណត់គោលដៅផ្ទេរខ្សែប្រយុទ្ធ United ម្នាក់ទៀតដែលមិនសប្បាយចិត្តក្រោមការដឹកនាំរបស់ Ruben Amorim គឺកីឡាករ Garnacho៕