Ruben Amorim៖ “Bruno ចង់ស្នាក់នៅបន្តជាមួយក្លឹប Man United”

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Ruben Amorim បាននិយាយថាកីឡាករ Bruno មិនមានផែនការចាកចេញពីក្លឹប Manchester United ទៅចូលរួមជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីតនោះទេ។

ក្លឹប Al Hilal បានត្រៀមក្នុងការបង់ប្រាក់ប៉ុន្មានក៏បានសម្រាប់ការផ្ទេរ Bruno ទៅកាន់ខាងកីឡាករ និងក្លឹប Manchester United។

លោក Amorim បាននិយាយថា៖ “តាមអារម្មណ៍របស់ខ្ញុំកីឡាករ Bruno ចង់ស្នាក់នៅបន្ត។ គាត់បាននិយាយទេទៅកាន់រឿងជាច្រើន ទៅកាន់ការបញ្ចុះបញ្ចូលជាច្រើន។ ក្លឹបអាចប្រើប្រាស់វិធីសាស្ត្រផ្សេងដើម្បីប្រមូលប្រាក់។ ខ្ញុំមានអារម្មណ៍ថាគាត់ចង់ស្នាក់នៅបន្តជាមួយក្លឹប Man United អ្នកអាចមិនដឹង ប៉ុន្តែនេះជាអារម្មណ៍យ៉ាងច្បាស់ដែលខ្ញុំមាននៅពេលនេះ”៕

Previous articleលោក Gian Piero Gasperini នឹងទៅចូលរួមជាមួយ Roma សម្រាប់កុងត្រារយៈពេល ៣ឆ្នាំ
Next articleHansi Flick នឹងជួយកីឡាករ Pedri អោយក្លាយជាប្រធានក្រុម Barca