Chelsea កំពុងពិចារណាក្នុងការផ្ទេរយកកីឡាករ Kobbie Mainoo

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ iNews បានអោយដឹងថាក្លឹប Chelsea កំពុងតែវាយតម្លៃពីលទ្ធភាពនៃការផ្ទេរកីឡាករ Kobbie Mainoo របស់ក្រុម Manchester United ។

ថ្វីត្បិតតែទទួលបានការគាំទ្រនៅ Old Trafford ប៉ុន្តែកីឡាករ Mainoo តែងតែត្រូវអង្គុយនៅកីៅអីបម្រុងក្នុងការប្រកួតសំខាន់កាលពីចុងបញ្ចប់នៃរដូវកាលរបស់ក្លឹប United។ តួនាទីដែលមានកម្រិតរបស់គាត់បាននាំឱ្យមានការរំពឹងទុកថាតើគាត់អាចជាផ្នែកមួយនៃផែនការរបស់ក្លឹបសម្រាប់ពេលខាងមុខដែរឬទេ។ ការសម្រេចចិត្តចុងក្រោយទាក់ទងនឹងតួនាទីរបស់ Mainoo អាចពឹងផ្អែកលើថាតើប្រធានក្រុម Bruno Fernandes ទទួលយកការផ្តល់ជូនដ៏មានសក្តានុពលពី Saudi Pro League នៅរដូវក្តៅនេះដែរឬទេ៕

Previous articleMan Utd ចាប់អារម្មណ៍កីឡាករ Pedro Goncalves ដែលមានតម្លៃផ្ទេរ ៧០លានផោន
Next articleក្លឹបជាច្រើននៅអារ៉ាប៊ីសាអូឌីត ចាប់អារម្មណ៍ទៅលើកីឡាករ Son Heung-Min