Man Utd ចាប់អារម្មណ៍កីឡាករ Pedro Goncalves ដែលមានតម្លៃផ្ទេរ ៧០លានផោន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាអ្នកចាត់ការ Ruben Amorim មានបំណងចង់ជួបជាមួយ Pedro Goncalves ម្តងទៀត ដែលជាកីឡាករបានចូលរួមជាមួយគាត់នៅក្រុមព័រទុយហ្គាល់ ចាប់តាំងពីចុះហត្ថលេខាក្នុងឆ្នាំ២០២០។ តម្លៃ ៧០លានផោន អាចនឹងគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលអោយក្លឹប Sporting លក់គាត់។

FBL-POR-LIGA-BENFICA-SPORTING

លោក Amorim បានប្រែក្លាយ Goncalves ទៅជាខ្សែបម្រើដែលស៊ុតបញ្ចូលទីបានច្រើនក្នុងអំឡុងពេលដែលពួកគេនៅជាមួយគ្នានៅ Sporting ។ គាត់បានស៊ុតបាល់បញ្ចូលទី ១៨ដងក្នុងរដូវកាល ២០២២-២៣ និងស៊ុតបញ្ចូលទីបាន ១៤ដងទៀតក្នុងឆ្នាំ ២០២៣-២៤ ខណៈដែលគាត់បានលេងនៅក្នុងប្រព័ន្ធ ៣-៤-៣ របស់លោក Amorim នឹងក្លាយជាសញ្ញាដ៏ធំមួយសម្រាប់បិសាចក្រហម។

ក្លឹប Al-Hilal បានចំណាយប្រាក់ ១០០លានផោនក្នុងការផ្ទេរយក Fernandes ដែលគាត់មានពេល ៧ថ្ងៃក្នុងការធ្វើការសម្រេចចិត្តតថាតើត្រូវទទួលយកការផ្លាស់ប្តូរដែលទទួលបានប្រាក់យ៉ាងច្រើន។ ខណៈពេលដែល United មិនមានបំណង់ក្នុងការបាត់បង់នៅប្រធានក្រុមរូបនេះ ទោះបីជាថ្លៃផ្ទេរអាចអនុញ្ញាតឱ្យពួកគេវិនិយោគឡើងវិញនៅក្នុងតំបន់ជាច្រើននៃក្រុម។

TOPSHOT-FBL-ENG-PR-MAN UTD-ASTON VILLA

ក្លឹប United ក៏គ្រោងនឹងបញ្ចប់ការផ្លាស់ប្តូរមួយសម្រាប់ Matheus Cunha ពី Wolves ខណៈដែលពួកគេមានបំណងចង់ពង្រឹងនៅតំបន់ប្រយុទ្ធដែលមានបញ្ហាយ៉ាងអាក្រក់នៅរដូវកាល ២០២៤-២៥។ ពួកគេ​ទំនង​ជា​នឹង​បាត់​បង់​ខ្សែ​ប្រយុទ្ធ Liam Delap ដែល​នឹង​ចូល​រួម​ជាមួយ Chelsea៕

Previous articleសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានផលចំណេញច្រើន ពីការចូលរួមមហាសន្និបាត-បោះឆ្នោតរបស់ IWF
Next articleChelsea កំពុងពិចារណាក្នុងការផ្ទេរយកកីឡាករ Kobbie Mainoo