បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ iNews បានអោយដឹងថាក្លឹប Chelsea កំពុងតែវាយតម្លៃពីលទ្ធភាពនៃការផ្ទេរកីឡាករ Kobbie Mainoo របស់ក្រុម Manchester United ។
ថ្វីត្បិតតែទទួលបានការគាំទ្រនៅ Old Trafford ប៉ុន្តែកីឡាករ Mainoo តែងតែត្រូវអង្គុយនៅកីៅអីបម្រុងក្នុងការប្រកួតសំខាន់កាលពីចុងបញ្ចប់នៃរដូវកាលរបស់ក្លឹប United។ តួនាទីដែលមានកម្រិតរបស់គាត់បាននាំឱ្យមានការរំពឹងទុកថាតើគាត់អាចជាផ្នែកមួយនៃផែនការរបស់ក្លឹបសម្រាប់ពេលខាងមុខដែរឬទេ។ ការសម្រេចចិត្តចុងក្រោយទាក់ទងនឹងតួនាទីរបស់ Mainoo អាចពឹងផ្អែកលើថាតើប្រធានក្រុម Bruno Fernandes ទទួលយកការផ្តល់ជូនដ៏មានសក្តានុពលពី Saudi Pro League នៅរដូវក្តៅនេះដែរឬទេ៕