បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកថ្មីរបស់ AC Milan លោក Igli Tare សុបិនចង់នាំយក Luka Modrić មកកាន់ទឹកដីអ៊ីតាលី។ គាត់គឺជាឈ្មោះមួយក្នុងចំណោមឈ្មោះដែលបានលើកឡើងនៅក្នុងកិច្ចពិភាក្សាផ្ទៃក្នុងដំបូង។
កីឡាករ Modrić បានទទួលសំណើរជាច្រើនពីក្លឹបនានាជុំវិញពិភពលោក ចាប់តាំងពីចាកចេញពី Real Madrid មក មិនមែនជាការប្រញាប់ប្រញាល់ក្នុងការជ្រើសរើសក្លឹបបន្ទាប់របស់គាត់នោះទេ៕