បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Ali Naci Kucak បានអោយដឹងថាអ្នកចាំទី Alisson គឺជាគោលដៅផ្ទេរសម្រាប់ Galatasaray នៅរដូវក្តៅនេះ ខណៈដែលពួកគេកំពុងស្វែងរកអ្នកជំនួស Fernando Muslera។ កីឡាករសញ្ជាតិប្រេស៊ីលនៅតែជាកីឡាករលេខ១ របស់ក្លឹប Liverpool ប៉ុន្តែពួកគេបានចុះហត្ថលេខាលើអ្នកចាំទី Giorgi Mamardashvili កាលពីរដូវក្តៅមុន ដោយបានអោយគាត់ខ្ចីជើងត្រលប់ទៅក្លឹប Valencia សម្រាប់រដូវកាលដែលនៅសល់នៃរដូវកាល ២០២៤/២៥ ហើយគាត់នៅសល់រយៈពេល ២ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្ន។
អ្នកចាំទី Alisson កំពុងទាមទារប្រាក់ឈ្នួលចំនួនន ១៥លានអឺរ៉ូ ខណៈរបាយការណ៍ពីមុនអោយដឹងថាគាត់ធ្លាប់បានទាមទារប្រាក់ឈ្នួល ២៥លានអឺរ៉ួក្នុងការពិភាក្សាដំបូង៕