Bruno Fernandes៖ “Manchester United មិនចង់លក់ខ្ញុំទេ”

បរទេស៖ កីឡាករ Bruno Fernandes បង្ហើបថា Manchester United មិនដែលបង្ខំគាត់ឱ្យចូលរួមជាមួយ Al-Hilal ទេ បន្ទាប់ពីបដិសេធសំណើរដ៏ច្រើនពីអារ៉ាប៊ីសាអូឌីត។

ថ្លែងទៅកាន់ Sky Sports កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយថា៖ “មានឱកាសមួយ។ ប្រធានក្លឹបបានទូរស័ព្ទមកខ្ញុំ ហើយសួរថាខ្ញុំចង់ទៅទីនោះឬអត់។ ពួកគេកំពុងរង់ចាំខ្ញុំ។ ខ្ញុំបាននិយាយទៅកាន់គ្រូបង្វឹក Amorim។ គាត់បានសុំខ្ញុំកុំអោយទៅ។ Manchester United មិនចង់លក់ខ្ញុំទេ។ ពួកគេមិនត្រូវការលុយទេ។ ប្រសិនបើខ្ញុំចង់ចាកចេញ ពួកគេនឹងធ្វើវាបាន”៕

Previous articleថ្នាក់ដឹកនាំក្លឹប Liverpool ផ្តល់ភ្លើងខៀវសម្រាប់ការដាក់សំណើរ ១៥០លានអឺរ៉ូ ផ្ទេរយក Florian Wirtz
Next articleកីឡាករ Luka Modric បាននិយាយព្រមព្រៀងទៅចូលរួមជាមួយ AC Milan