បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹប Liverpool មានការដេញថ្លៃចំនួនពីរលើករួចមកហើយសម្រាប់ Florian Wirtz ប៉ុន្តែត្រូវបានច្រានចោលដោយក្លឹប Bayer Leverkusen ប៉ុន្តែពួកគេសង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Bundesliga ក្នុងពេលឆាប់ៗនេះ។
ពួកគេអះអាងថាលោក Fernando Carro ដែលជានាយកប្រតិបត្តិរបស់ Leverkusen កំពុងរង់ចាំសំណើរមានតម្លៃចន្លោះពី ១៤០លានអឺរ៉ូទៅ ១៥០អឺរ៉ូ ហើយដំណឹងល្អសម្រាប់ក្រុមហង្សក្រហមគឺថានាយកប្រតិបត្តិលោក Michael Edwards ត្រូវបានផ្តល់ភ្លើងខៀវដោយម្ចាស់ក្លឹបឱ្យប្រើប្រាស់តម្លៃចុងក្រោយនេះ ដើម្បីអាចទទួលបានកិច្ចព្រមព្រៀងផ្ទេរ៕