បរទេស៖ កីឡាករ Bruno Fernandes បង្ហើបថា Manchester United មិនដែលបង្ខំគាត់ឱ្យចូលរួមជាមួយ Al-Hilal ទេ បន្ទាប់ពីបដិសេធសំណើរដ៏ច្រើនពីអារ៉ាប៊ីសាអូឌីត។
ថ្លែងទៅកាន់ Sky Sports កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយថា៖ “មានឱកាសមួយ។ ប្រធានក្លឹបបានទូរស័ព្ទមកខ្ញុំ ហើយសួរថាខ្ញុំចង់ទៅទីនោះឬអត់។ ពួកគេកំពុងរង់ចាំខ្ញុំ។ ខ្ញុំបាននិយាយទៅកាន់គ្រូបង្វឹក Amorim។ គាត់បានសុំខ្ញុំកុំអោយទៅ។ Manchester United មិនចង់លក់ខ្ញុំទេ។ ពួកគេមិនត្រូវការលុយទេ។ ប្រសិនបើខ្ញុំចង់ចាកចេញ ពួកគេនឹងធ្វើវាបាន”៕