ក្លឹបនៅអង់គ្លេសអាចនឹងពិបាកក្នុងការផ្ទេរយក Victor Osimhen ដោយសារតែ

បរទេស៖ អនាគតរបស់ Victor Osimhen នៅតែមិនប្រាកដប្រជា ខណៈដែលគាត់គ្រោងនឹងត្រលប់ទៅ Napoli វិញនៅរដូវក្តៅនេះ ក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្លឹប Galatasaray ។ នេះបើយោងតាមការចេញផ្សាយរបស់ Corriere del Mezzogiorno បានអោយដឹងថាម្ចាស់ជើងឯកអ៊ីតាលីរីករាយក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធរូបនេះចាកចេញ ខណៈដែលពួកគេមានគម្រោងប្រមូលប្រាក់ពីការលក់កីឡាករនីហ្សេរីយ៉ា។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បន្ថែមថា ប្រធានក្លឹប Napoli លោក Aurelio de Laurentiis នឹងមិនសម្របសម្រួលលើលក្ខខណ្ឌដោះលែងកីឡាករ ៧៥លានអឺរ៉ូឡើយ។

តម្លៃដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ អាចបង្ហាញថាជាឧបសគ្គដ៏សំខាន់ក្នុងការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League ដោយសារតែ Man Utd គឺជាក្លឹបអង់គ្លេសតែមួយគត់ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៦ឆ្នាំនៅពេលនេះ៕

Previous articleផ្លូវការណ!!! ខ្សែប្រយុទ្ធ Liam Delap នឹងមកចូលរួមជាមួយ Chelsea
Next articleBayern នឹងជួបចរចាជាមួយ AC Milan សម្រាប់ការផ្ទេរ Rafael Leao នាពេលឆាប់ៗខាងមុខ