បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid ខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករ Franco Mastantuono ហើយ។
សង្គ្រាមផ្ទេរកីឡាករត្រូវបានបញ្ចប់ ខណៈក្លឹប Real Madrid បានឈានដល់កិច្ចព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ Franco Mastantuono បន្ទាប់ពីកីឡាករបាននិយាយ “បាទ” កាលពីថ្ងៃពុធ… ហើយបានធ្វើការជូនដំណឹងទៅកាន់ក្លឹប River Plate ផងដែរ។
ការចរចាចុងក្រោយជាមួយក្លឹប River Plate ទៅលើវិធីសាស្ត្រនៃការទូរទាត់ប្រាក់សម្រាប់តម្លៃផ្តាច់កុងត្រា ៤៥លានដុល្លារ… បន្ទាប់មកការផ្ទេរនឹងត្រូវសម្រេចរួចរាល់៕