បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Cristian Chivu បានចុះហត្ថលេខាក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លឹប Inter Milan ដែលមានសុពលភាពកុងត្រាដល់ខែមិថុនា ឆ្នាំ២០២៧។
កុងត្រាត្រូវបានបោះត្រា ខណៈលោក Chivu នឹងចាកចេញពីក្លឹប Parma ហើយត្រលប់មកកាន់ក្លឹប Inter Milan ដើម្បីជំនួសកន្លែងរបស់លោក Simone Inzaghi។ ការសម្រេចចិត្តនេះធ្វើឡើងក្រោយលោក Fabregad បានធ្វើការបដិសេធសំណើរកាលពីព្រឹកមិញ៕