កីឡាករ Franco Mastantuono ខិតជិតក្នុងការមកចូលរួមជាមួយក្លឹប Real Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid ខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករ Franco Mastantuono ហើយ។

សង្គ្រាមផ្ទេរកីឡាករត្រូវបានបញ្ចប់ ខណៈក្លឹប Real Madrid បានឈានដល់កិច្ចព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ Franco Mastantuono បន្ទាប់ពីកីឡាករបាននិយាយ “បាទ” កាលពីថ្ងៃពុធ… ហើយបានធ្វើការជូនដំណឹងទៅកាន់ក្លឹប River Plate ផងដែរ។

ការចរចាចុងក្រោយជាមួយក្លឹប River Plate ទៅលើវិធីសាស្ត្រនៃការទូរទាត់ប្រាក់សម្រាប់តម្លៃផ្តាច់កុងត្រា ៤៥លានដុល្លារ… បន្ទាប់មកការផ្ទេរនឹងត្រូវសម្រេចរួចរាល់៕

Previous articleលោក Cristian Chivu ក្លាយជាគ្រូបង្វឹករបស់ក្លឹប Inter Milan ជាផ្លូវការណ៍
Next articleRayan Cherki និយាយបន្ថែមអំពីការផ្ទេរទៅកាន់ក្លឹប Man City