បរទេស៖ ក្រុមតោខៀវមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ទៀត មុនពេលការប្រកួត Club World Cup ចាប់ផ្តើមនៅសប្តាហ៍ក្រោយ បន្ទាប់ពីលក្ខខណ្ឌខ្ចីជើងរបស់ Jadon Sancho ពីក្រុម Manchester United ត្រូវបានបញ្ចប់។ ហើយបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាកិច្ចព្រមព្រៀងផ្ទេរមួយអាចនឹងកើតឡើងនៅសប្តាហ៍នេះ។
វាត្រូវបានគេរាយការណ៍ដំបូងថាលក្ខខណ្ឌដោះលែងរបស់កីឡាករ Gittens មានតម្លៃប្រហែល ៦៧លានអឺរ៉ូ។ ហើយបើយោងតាម BILD បានអោយដឹងថាថាតួលេខនេះគឺខ្ពស់ជាង ៦០លានអឺរ៉ូ ប៉ុន្តែក្លឹប Dortmund នៅតែសប្បាយចិត្តក្នុងការលក់សម្រាប់តម្លៃប្រហាក់ប្រហែលនេះ ក្រោយទម្រង់លេងជាមធ្យមរបស់ខ្សែបម្រើស្លាបក្នុងពាក់កណ្តាលទីពីរនៃរដូវកាល ២០២៤-២៥។
នេះបើយោងតាមការបញ្ជាក់ថារបស់ BILD បានអោយដឹងថាកីឡាករ Gittens ចាប់អារម្មណ៍យ៉ាងខ្លាំងលើការផ្លាស់ប្តូរត្រលប់ទៅក្លឹបដែលគាត់ធ្លាប់លេងកាលពីនៅក្មេង។ គាត់បានជូនដំណឹងដល់ Dortmund ពីការសម្រេចចិត្តរបស់គាត់ ហើយមើលទៅនឹងចាកចេញពីក្លឹបដែលគាត់បានស៊ុតបញ្ចូលទី ១៧គ្រាប់សម្រាប់ការបង្ហាញខ្លួន ១០៦លើក។
កីឡាករ Gittens មើលទៅនឹងលេងក្នុង Club World Cup ប្រសិនជាកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចមុនពេលបិទទីផ្សារដោះដូរកីឡាករដំបូងនៅថ្ងៃទី១០ ខែមិថុនា ឬអត់។ ក្លឹប Dortmund ចាប់ផ្តើមយុទ្ធនាការរបស់ពួកគេជាមួយ Fluminense នៅថ្ងៃអង្គារ ១៧ ខែមិថុនា ខណៈដែល Chelsea ចាប់ផ្តើមជាមួយ Leon ថ្ងៃមុន៕