កីឡាករ Chiesa ទំនង់ជានឹងត្រលប់ទៅកាន់អ៊ីតាលីនារដូវក្តៅនេះវិញ

បរទេស៖ កីឡាករ Chiesa បានមកដល់ Anfield បានតែមួយរដូវកាលប៉ុណ្ណោះ ប៉ុន្តែពិបាកក្នុងការបង្ហាញទម្រង់លេងរបស់ខ្លួន ហើយការវិលត្រលប់ទៅកាន់ប្រទេសអ៊ីតាលីវិញអាចជាការស័ក្តិសមសម្រាប់គាត់។ ហើយបើយោងតាមការចេញផ្សាយរបស់អ្នក​កាសែត Orazio Accomando បានអោយដឹងថាក្លឹប AC Milan ចង់បានគាត់ ខណៈដែលក្លឹបហង្សក្រហមចង់បានតម្លៃប្រមាណ ១១លានផោន ដែលក្លឹបបានចំណាយដើម្បីនាំគាត់មកកាន់អង់គ្លេសកាលពីឆ្នាំមុន។

FBL-ENG-PR-LIVERPOOL-TOTTENHAM

កីឡាករ Chiesa ខ្លួនគាត់ក៏កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងនេះផងដែរ បន្ទាប់ពីបានបង្ហាញខ្លួនត្រឹមតែ ១៤ប្រកួត និងស៊ុតបញ្ចូលទីបាន ២គ្រាប់ក្នុងអំឡុងពេលយុទ្ធនាការ ២០២៤-២៥។ ហើយបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងកាលពីពេលថ្មីៗអំពី ឱកាសមាស” សម្រាប់ខ្សែប្រយុទ្ធក្នុងការផ្ទេរទៅ Atletico Madrid នៅរដូវក្តៅនេះ។

ក្លឹប AC Milan ក៏អាចត្រូវបានគូប្រជែងដោយអតីតក្លឹប Juventus របស់ Chiesa សម្រាប់ការចុះហត្ថលេខាយកគាត់។ កីឡាករសញ្ជាតិអ៊ីតាលីបានប្រាប់ Gazzetta dello Sport នៅសប្តាហ៍នេះថា “Juventus? ខ្ញុំនៅតែស្រលាញ់ក្លឹប។ ត្រលប់ទៅទីនោះនៅថ្ងៃណាមួយ? ហេតុអ្វីមិនធ្វើ”។

Juventus v AC Monza - Serie A TIM

កីឡាករ Chiesa ហាក់ដូចជាមិនខ្វះជម្រើសនោះទេ ទោះបីជាមានរបួស និងទម្រង់លេងមិនសូវល្អ ប៉ុន្តែដោយមើលឃើញកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាកីឡាករល្អបំផុតរបស់ពិភពលោកកាលពីពេលកន្លងមក។ ទោះ​ជា​យ៉ាង​ណា​ការ​បន្ត​នៅ Liverpool ហាក់​ដូច​ជា​មិន​ទំនង៕

Previous articleWest Ham និង Chelsea កំពុងពិចារណាការដោះដូរកីឡាករ ២រូបនេះ!
Next articleChelsea សម្លឹករកមើលការផ្ទេរយកកីឡាករ Jamie Gittens