West Ham និង Chelsea កំពុងពិចារណាការដោះដូរកីឡាករ ២រូបនេះ!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Chelsea បានទទួលសំណើរនៃកិច្ចព្រមព្រៀងដោះដូរដ៏មានសក្តានុពលពីក្រុម West Ham ដោយក្លឹបញញួរធំត្រូវបានរាយការណ៍ថាបានផ្តល់ឱកាសឱ្យក្រុមតោខៀវចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kudus។ ហើយការផ្តល់ជូនសម្រាប់កិច្ចព្រមព្រៀងដោះដូរនឹងធ្វើជាមួយអ្នកចាំទី​ Robert Sanchez របស់ក្លឹប Chelsea ផ្ទេរទៅកាន់កីឡដ្ឋាន London Stadium នៅរដូវក្តៅនេះ។

Leicester City v Blackburn Rovers - Sky Bet Championship

នេះបើយោងតាមការចេញផ្សាយរបស់ Sky បានអោយដឹងថាក្លឹប helsea មិនជំទាស់ទាំងស្រុងទៅនឹងកិច្ចព្រមព្រៀងដែលស្នើឡើងដោយ West Ham នោះទេ ប៉ុន្តែមិនទាន់បានឆ្លើយចម្លើយទៅកាន់ក្រុមញញួរធំនៅឡើយទេ។ ប្រសិនបើក្រុមតោខៀវចាប់អារម្មណ៍នោះ ពួកគេអាចនឹងធ្វើការផ្លាស់ប្តូរមុនពេលលោក Enzo Maresca ដឹកនាំក្រុមទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយសម្រាប់ការប្រកួត Club World Cup ។

ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការចុះហត្ថលេខាលើអ្នកចាំទី Mike Maignan របស់ AC Milan នៅរដូវក្តៅនេះ ហើយអាចនឹងបើកចំហរក្នុងការលក់ Sanchez ផងដែរ។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ មិនទាន់បង្ហាញទម្រង់លេងល្អនៅឡើយទេនៅកីឡដ្ឋាន Stamford Bridge ហើយប្រហែលជាចង់ផ្ទេរទៅកាន់ក្លឹបថ្មីដូចគ្នា។

West Ham United FC v Newcastle United FC - Premier League

ក្រុមរបស់ Maresca នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយសម្រាប់ការប្រកួត Club World Cup ហើយ Chelsea សង្ឃឹមថា Maignan អាចនឹងស្ថិតក្នុងក្រុមរបស់ពួកគេសម្រាប់ការប្រកួតនេះ។ ប្រសិនជាកិច្ចព្រមព្រៀងនេះកើតឡើង នោះអាចជាការបើកផ្លូវសម្រាប់ការដោះដូររវាងកីឡាករ Sanchez និង Kudus៕

Previous articleArsenal ខិតជិតការផ្ទេរយកកីឡាករដែលមានរហ័សនាមថា “Odegaard តូច”
Next articleកីឡាករ Chiesa ទំនង់ជានឹងត្រលប់ទៅកាន់អ៊ីតាលីនារដូវក្តៅនេះវិញ