Crystal Palace សម្លឹងឃើញកីឡាករដែលនឹងមកជំនួសកន្លែងរបស់ Marc Guehi

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph​ បានអោយដឹងថាក្លឹប Crystal Palace កំពុងតែថ្លឹងថ្លែងនូវការផ្លាស់ប្តូរសម្រាប់ខ្សែការពារ Ousmane Diomande របស់ Sporting Lisbon ខណៈដែលពួកគេមានបំណងពង្រឹងក្រុមរបស់ពួកគេបន្ទាប់ពីជោគជ័យក្នុង FA Cup កាលពីរដូវកាលមុន។

ជាមួយនឹងកិច្ចសន្យារបស់ Marc Guehi ឈានចូលដល់ឆ្នាំចុងក្រោយនេះ ក្លឹប Palace ដឹងថាមានការចាប់អារម្មណ៍លើប្រធានក្រុមរបស់ពួកគេ ហើយបានចាប់ផ្តើមស្វែងរកអ្នកជំនួសគាត់។ កីឡាករ Diomande នៅតែស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ហើយកិច្ចព្រមព្រៀងណាមួយទំនងជាធ្វើឱ្យ Palace ទទួលបានតម្លៃផ្ទេរ ៤៥លានផោន៕

Previous articleអនាគតរបស់ Osimhen និងក្លឹប Napoli បន្តស្ថិតនៅក្នុងភាពមិនច្បាស់លាស់
Next articleLuis Diaz ផ្តល់ការសម្រេចចិត្តអំពីអនាគតគាត់ទៅអោយក្លឹប Liverpool ជាអ្នកធ្វើ