បរទេស៖ ក្រុម Paris Saint-Germain បានកំណត់តម្លៃផ្ទេរសម្រាប់អ្នកចាំទី Gianluigi Donnarumma ខណៈក្លឹប Real Madrid, Bayern Munich និង Inter សុទ្ធតែកំពុងស្វែងរកការផ្លាស់ប្តូរមួយនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ La Repubblica បានអោយដឹងថាក្លឹប PSG បានកំណត់តម្លៃ ៤០លានអឺរ៉ូ សម្រាប់អ្នកចាំទី Donnarumma ដែលកុងត្រានឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៦។ ដោយមិនមានការយល់ព្រមបន្តកុងត្រា ហើយលក្ខខណ្ឌហិរញ្ញវត្ថុមិនត្រូវបានដោះស្រាយ ក្លឹបនឹងបើកចំហរក្នុងការលក់គាត់នៅរដូវក្តៅនេះ៕