បរទេស៖ ក្លឹប Manchester United កំពុងធ្វើការលើការដេញថ្លៃសម្រាប់កីឡាករ Bryan Mbeumo របស់ Brentford បន្ទាប់ពីពួកគេបានឃើញថាសំណើរដំបូងត្រូវបានបដិសេធ។
ម្ចាស់ជើងឯក Premier League ចំនួន ២០សម័យបានធ្វើការដាក់សំណើរលើកដំបូងរបស់ពួកគេនៅដើមសប្តាហ៍នេះ ដែលត្រូវបានរាយការណ៍ថាមានតម្លៃ ៤៥លានផោនជាមួយនឹង ១០លានផោននៅក្នុងកម្មវិធីបន្ថែម។ ទោះជាយ៉ាងណាក៏ដោយក្លឹប Brentford បានបដិសេធភ្លាមៗនូវការផ្តល់ជូននេះ ប៉ុន្តែនៅតែបន្តការពិភាក្សាជាមួយក្លឹប United ។ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថានៅពេលនេះ Manchester United កំពុងធ្វើការលើការដាក់សំណើរជាថ្មីម្តងទៀត ដែលនឹងក្លាយជា “ការផ្តល់ជូនចុងក្រោយ” របស់ពួកគេសម្រាប់ Mbeumo ផងដែរ។ បិសាចក្រហមសុខចិត្តផ្តល់ជូន ៥៥លានផោន បូករួមទាំងប្រាក់រង្វាន់ ៥លានផោន៕