បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sport Germany បានអោយដឹងថាកីឡាករ Leao បានជូនដំណឹងដល់ Milan អំពីបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញពីក្លឹប។ ក្លឹប AC Milan ហាក់ដូចជាមិនជំទាស់នឹងការអនុញ្ញាតឱ្យគាត់ចាកចេញនោះទេ ប៉ុន្តែត្រូវបានគេនិយាយថាកំពុងទាមទារយ៉ាងហោចណាស់ ៧០លានអឺរ៉ូជាប្រាក់ធានា មុនពេលបូកតម្លៃបន្ថែម។
កីឡាករ Leao ប្រហែលជាឈានដល់អ្វីដែលគាត់មើលឃើញថាជាចុងបញ្ចប់នៃផ្លូវនៅ Milan ក្រោយចំណាយពេលអស់ ៦ឆ្នាំនៅទឹកដី San Siro ។ ពួកគាត់បានធ្លាក់ចុះយ៉ាងខ្លាំងនៅរដូវកាល ២០២៤-២៥ ដោយធ្លាក់ចេញពីចំណាក់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌ Serie A កាលពីយុទ្ធនាការមុន មកត្រឹមចំណាត់ថ្នាក់ទី៨ ដែលមានន័យថាពួកគេមិនមានកៅអីលេងនៅក្របខ័ណ្ឌ Champions League ឬបាល់ទាត់អឺរ៉ុបណាមួយឡើយនៅរដូវកាលក្រោយ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Plettenberg បានដឹងថាក្លឹប Bayern នឹងក្លាយជាក្រុមនាំមុខគេក្នុងការផ្ទេរ នឹងចាប់អារម្មណ៍។ ការហៅទូរស័ព្ទត្រូវបានគេនិយាយថាបានកើតឡើង ទោះបីជាមិនមានអ្វីផ្លូវការ ឬច្បាស់លាស់ក៏ដោយ ប៉ុន្តែ Bayern មិនទាន់បានរៀបចំសំណើរនៅក្នុងពេលនេះទេ។
កីឡាករ Leao បានចំណាយពេលមួយទសវត្សរ៍នៅ Sporting CP តាំងពីអាយុ ៩ឆ្នាំ។ ប៉ុន្តែពេលវេលារបស់គាត់នៅក្នុងក្រុមកុមារភាពរបស់គាត់បានបញ្ចប់ភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួនក្នុងក្រុមដំបូងចំនួន ៤ដងក្នុងឆ្នាំ២០១៨ ។ គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែលបានលុបចោលកិច្ចសន្យារបស់ពួកគេជាឯកតោភាគីជាមួយក្លឹប បន្ទាប់ពីមានហ្វូងមនុស្សខឹងសម្បារសម្រុកចូលទីលានហ្វឹកហាត់។ ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes គឺជាកីឡាករម្នាក់ផងដែរ ប៉ុន្តែគាត់ត្រូវបានបញ្ចុះបញ្ចូលឱ្យបដិសេធការសម្រេចចិត្តនោះ។
ក្លឹប Bayern ត្រូវធ្វើការសម្រេចចិត្តលើផែនការជ្រើសរើសកីឡាកររបស់ពួកគេ។ តំបន់ស្លាបខាងឆ្វេងដែលមានភាពទន់ខ្សោយ នៅពេលដែលកុងត្រារបស់កីឡាករ Leroy Sane បានបញ្ចប់ ហើយកីឡាករ Kingsley Coman អាចនឹងត្រូវផ្ទេរតាមការរំពឹងទុក។ ប៉ុន្តែ Leao គ្រាន់តែជាជម្រើសមួយក្នុងចំនោមជម្រើសជាច្រើនដែលស្ថិតក្រោមការពិចារណា ដោយ Bayern ក៏មានទំនាក់ទំនងជាមួយ Cody Gakpo របស់ Liverpool ផងដែរ៕