ក្លឹប Galatasaray ត្រៀមផ្តល់ប្រាក់ឈ្នួលដល់ខ្ពស់មួយសម្រាប់កីឡាករ Leroy Sane

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹបយក្សទួរគីបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជូនកីឡាករសញ្ជាតិអាឡឺម៉ង់នូវប្រាក់ឈ្នួលប្រចាំឆ្នាំសុទ្ធចំនួន ១៥លានអឺរ៉ូដែលជាតួលេខដែលឆ្លុះបញ្ចាំងពីឥទ្ធិពលហិរញ្ញវត្ថុរបស់ពួកគេ និងចេតនារបស់ Mourinho ក្នុងការទាក់ទាញកីឡាករមានទេពកោសល្យលំដាប់កំពូល។ គូប្រជែងរបស់ក្លឹប Galatasaray ក៏កំពុងតាមដានកីឡាករវ័យ ២៩ឆ្នាំផងដែរ ដែលត្រូវបានគេរាយការណ៍ថាផ្តល់ចន្លោះពី ១០លានអឺរ៉ូទៅ ១២លានអឺរ៉ូជារៀងរាល់ឆ្នាំក្នុងប្រាក់ឈ្នួលសុទ្ធ។ ការប្រកួត Istanbul Derby អាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះនៅក្នុងទីផ្សារដោះដូរកីឡាករ ដោយក្លឹបយក្សនៅទួរគីកំពុងប្រជែងគ្នាដើម្បីទទួលបានការចុះហត្ថលេខាយកខ្សែបម្រើស្លាបដ៏មានទេពកោសល្យ។

Fenerbahce v Besiktas - Turkish Super League

ទន្ទឹមនឹងនេះដែរ ក្លឹបមកពីប្រទេសអារ៉ាប៊ីសាអូឌីត បន្តឃ្លាំមើលការអភិវឌ្ឍន៍យ៉ាងដិតដល់ ហើយត្រូវបានគេជឿថាកំពុងសញ្ជឹងគិតអំពីទំហំកញ្ចប់ហិរញ្ញវត្ថុ ដែលអាចប្រកួតប្រជែងសូម្បីតែការដេញថ្លៃនៅអឺរ៉ុបដែលរកបានច្រើនបំផុត។ ទោះបីជាមិនទាន់មានការផ្តល់ជូនជាផ្លូវការក៏ដោយ ប៉ុន្តែវត្តមានរបស់ពួកគេនៅផ្នែកខាងក្រៅបានបន្ថែមចំណាប់អារម្មណ៍មួយផ្សេងទៀតចំពោះដំណើរការធ្វើការសម្រេចចិត្តរបស់ Sane ។

ក្រុម Arsenal របស់ Premier League ក៏ស្ថិតក្នុងចាប់អារម្មណ៍ផងដែរ ដោយរក្សាការតាមដានស្ថានការណ៍។ ខណៈមិនទាន់ធ្វើការដាក់សំណើរផ្ទេរ ក្លឹបកាំភ្លើងធំត្រូវបានរាយការណ៍ថាកំពុងវាយតម្លៃថាតើ Sane អាចជាការបន្ថែមដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេមុនយុទ្ធនាការដ៏សំខាន់មួយ។

ទោះបីជាមានការចាប់អារម្មណ៍ពីខាងក្រៅក៏ដោយ Bayern មិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីចែកផ្លូវគ្នាដោយគ្មានការពិភាក្សានោះទេ។ ម្ចាស់ជើងឯកអាឡឺម៉ង់បានធ្វើសំណើកែប្រែកិច្ចសន្យាមួយទៅ Sane ដែលរួមបញ្ចូលទាំងការលើកទឹកចិត្តផ្អែកលើទម្រង់លេងដោយសង្ឃឹមថាវានឹងបញ្ចុះបញ្ចូលអតីតតារា Manchester City ឱ្យបន្តស្នាក់នៅទឹកដីអាឡឺម៉ង់។

Sane

ក្នុងយុទ្ធនាការឆ្នាំ ២០២៤-២៥ បានធ្វើអោយកីឡាករ Sane មានភាពលេចធ្លោបំផុត ដោយរកបាន ១០គ្រាប់ ខណៈដែលលោក Vincent Kompany បានដឹកនាំក្រុមត្រឡប់ទៅរកភាពរុងរឿងសម្រាប់លីគក្នុងស្រុក។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា បន្ទាប់ពីការចាប់ផ្តើមនៃការប្រកួត Club World Cup ឆ្នាំ២០២៥ ដោយបន្ថែមភាពបន្ទាន់ដល់ការចរចាដែលកំពុងបន្ត។ Bayern សង្ឃឹម​ថា​នឹង​ដោះស្រាយ​អនាគត​របស់​គាត់​នៅ​មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម​ជា​ពិសេស​ដោយសារ​គាត់​ជា​អ្នក​រួម​ចំណែក​សំខាន់​មួយ​របស់​ក្រុម៕

Previous articleRafael Leao បានប្រាប់ទៅកាន់ក្លឹប AC Milan ត្រង់ៗថា…!
Next articleArsenal ពិចារណាចាយលុយ ៦០លានផោនផ្ទេរយកកីឡាករ Benjamin Sesko