បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Leipzig បើកចំហចំពោះលក្ខខណ្ឌនៃការចរចា ប្រសិនបើសំណើរមានតម្លៃតាមការទាមទារ។ កីឡាករ Sesko ត្រូវបានគេដាក់តម្លៃប្រហែល ៦០លានផោនហើយក្រុមកាំភ្លើងធំមានឆន្ទៈក្នុងការផ្គូផ្គងការទាមទាររបស់ក្រុម Bundesliga ។
ក្រុមកាំភ្លើងធំបានប្រជែងគ្នាយ៉ាងខ្លាំងការចុះហត្ថលេខាលើកីឡាករ Sesko នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ២០២៤ ប៉ុន្តែទីបំផុតមិនអាចបញ្ចុះបញ្ចូលកីឡាករឱ្យចាកចេញពីប្រទេសអាឡឺម៉ង់នៅពេលនោះ។ កីឡាករ Sesko បានជ្រើសរើសដើម្បីបន្តការអភិវឌ្ឍន៍របស់គាត់ជាមួយ Leipzig ហើយការបន្តការស្នាក់នៅបានផ្តល់អោយគាត់នៅយុទ្ធនាការដ៏លេចធ្លោមួយជាមួយ ដោយស៊ុតបញ្ចូលទីបាន ២១គ្រាន់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៦ដង។ ឥឡូវនេះ ដោយសារតែក្លឹប Leipzig បរាជ័យក្នុងការទទួលបានកៅអីលេងពានរង្វាន់អឺរ៉ុប ដូច្នេះអ្វីៗអាចមានការផ្លាស់ប្តូរសម្រាប់កីឡាករ Sesko។ ក្លឹប Arsenal បានបន្តការចរចារ ហើយប្រភពនានាបានលើកឡើងថា ការចរចារទាំងនេះបានរីកចម្រើនជាងពេលមុន ដែលបង្ហាញថាក្រុម Emirates អាចកំពុងរៀបចំសំណើជាផ្លូវការ។
ខណៈពេលដែល Sesko គឺជាអាទិភាពមួយយ៉ាងច្បាស់ ក្រុម Arsenal ក៏បានរក្សាជម្រើសនៃតំបន់ប្រយុទ្ធផ្សេងទៀតផងដែរ។ កីឡាករ Viktor Gyokeres ត្រូវបានគេជឿថាមានការពេញចិត្តតនឹងការផ្លាស់ប្តូរទៅកាន់ភាគខាងជើងទីក្រុងឡុងជាជាងទៅកាន់ក្លឹប Premier League ផ្សេងទៀត ឫក៏ក្លឹបនៅតំបន់អឺរ៉ុប ដោយបង្កើនលទ្ធភាពដែល Arsenal អាចងាកទៅរកគាត់ប្រសិនបើកិច្ចព្រមព្រៀង Sesko ជាប់គាំង។ កីឡាករ Alexander Isak របស់ Newcastle ក៏ត្រូវបានត្រួតពិនិត្យផងដែរ ប៉ុន្តែវិធីសាស្រ្តណាមួយសម្រាប់ខ្សែប្រយុទ្ធស៊ុយអែត ហាក់បីដូចជាមិនទទួលបានផ្លែផ្កា ខណៈដែលក្រុមសារិកាព្រៃបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេមិនមានចេតនាចែកផ្លូវជាមួយកីឡាករឆ្នើមរបស់ពួកគេ ជាពិសេសការលក់ទៅអោយគូប្រជែងក្នុងស្រុក។
ជាមួយនឹងកៅអីការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League ត្រូវបានធានាសម្រាប់រដូវកាលក្រោយ ក្លឹប Arsenal មានបំណងប្រើប្រាស់ទីផ្សារដោះដូរកីឡាករដើម្បីប្រែក្លាយការសន្យាទៅជាវឌ្ឍនភាពជាក់ស្តែង។ ការនាំយកខ្សែប្រយុទ្ធវ័យក្មេងដូចទៅនឹងកីឡាករ Sesko នឹងតំណាងឱ្យការវិនិយោគរយៈពេលវែងរបស់ក្លឹប។ ហើយជាមួយនឹង Leipzig ឥឡូវនេះមានឆន្ទៈក្នុងការពិភាក្សា ដូច្នេះសប្តាហ៍ខាងមុខនេះអាចបង្ហាញពីសារៈសំខាន់ក្នុងការកំណត់ថាតើ Arsenal អាចផ្ទេរបានកីឡាករខាងលើ ឫយ៉ាងណា៕