ក្លឹប Newcastle United ចាប់អារម្មណ៍ចង់ខ្ចីជើងកីឡាករ Jack Grealish

បរទេស៖ កីឡាករ Jack Grealish គ្រោងនឹងចាកចេញពី Manchester City នៅរដូវក្តៅនេះ ហើយ Newcastle ចាប់អារម្មណ៍លើការផ្ទេរមួយ ប៉ុន្តែនឹងពិចារណាទៅលើលក្ខខណ្ឌតែមួយប៉ុណ្ណោះ។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Newcastle ចង់ធ្វើការផ្ទេរមួយសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City កីឡាករ Jack Grealish ប៉ុន្តែនឹងពិចារណាលើការខ្ចីជើងនៅរដូវក្តៅនេះ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះមិនសូវមានទម្រង់លេងនៅចុងរដូវកាល ២០២៤-២៥ ដោយបានបញ្ចប់យុទ្ធនាការដោយស៊ុតបញ្ចូលទីបានតែមួយគ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានតែម្តងប៉ុណ្ណោះនៅក្របខ័ណ្ឌ Premier League ខណៈដែលគាត់ត្រូវបានទុកចោលនៅកៅអីបម្រុង៕

Previous articleAl-Nassr គ្រោងផ្ទេរយក Garnacho មកជំនួសកន្លែង Sadio Mane
Next articleសំណើរផ្ទេរកីឡាករ Jamie Gittens របស់ក្លឹប Chelsea ត្រូវបានបដិសេធ