បរទេស៖ ក្លឹប Arsenal បានបញ្ជាក់ថាកីឡាករ Marquinhos បានផ្លាស់ទៅក្លឹប Cruzeiro នៃក្របខណ្ឌ Serie A របស់ប្រេស៊ីលក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។
កីឡាករវ័យ ២២ឆ្នាំបានចូលរួមជាមួយក្រុមកាំភ្លើងធំពីក្រុម Sao Paulo ក្នុងឆ្នាំ២០២២ ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ ៦ដងប៉ុណ្ណោះក្នុងការប្រកួតទាំងអស់។ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលដែលធ្លាប់ខ្ចីជើងទៅកាន់ក្លឹប Norwich City, Nantes និង Fluminense បានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៨ ជាមួយក្លឹប Cruzeiro ៕