Ten Hag ចង់បានកីឡាករ Man City រូបនេះមកចូលរួមជាមួយ Leverkusen

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Bayer Leverkusen បានចូលរួមប្រជែងក្នុងការចុះហត្ថលេខាយកកីឡាករ Jack Grealish របស់ក្លឹប Manchester City។

Jack Grealish Manchester City 2025

លោក Erik ten Hag កំពុងតែស្វែងរកអ្នកជំនួស Florian Wirtz ដែលកំពុងខិតកាន់តែកៀកក្នុងការចូលរួមជាមួយ Liverpool ហើយម្ចាស់ជើងឯក Bundesliga ឆ្នាំ ២០២៣-២៤ ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើល Grealish ដែលរំពឹងថានឹងចាកចេញពី Manchester City នៅរដូវក្តៅនេះ បន្ទាប់ពីធ្លាក់ចេញពីការពេញចិត្តក្រោមការដឹកនាំរបស់លោក Pep Guardiola ៕

Previous articleឈ្មោះរបស់ Leroy Sane ត្រូវបានដាក់បញ្ចូលក្នុងក្រុមសម្រាប់ការប្រកួត Club World Cup
Next articlePSG ស្ទាក់ស្ទើរក្នុងការផ្តល់អោយតាមការទាមទាររបស់ Bournemouth