ស្ងាត់ៗ Real Madrid ចង់បានកីឡាកររបស់ Man City ម្នាក់នេះមកកាន់ទឹកដីអេស្ប៉ាញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Madrid ហាក់ដូចជាចាញ់ការប្រណាំងសម្រាប់កីឡាករ Zubimendi ដែលជិតទៅចូលរួមជាមួយ Arsenal ។ ទោះបីជាមានការខិតខំប្រឹងប្រែនុងការបញ្ចុះបញ្ចូលកីឡាករក៏ដោយ ក៏ក្រុមកាំភ្លើងធំមានការធូរស្រាល និងមានទំនុកចិត្ត ដោយបានយល់ព្រមបង់ប្រាក់ចំនួន ៦០លានអឺរ៉ូ និងផ្តល់ប្រាក់ខែខ្ពស់ជាងមុន។ ជាមួយនឹងកិច្ចព្រមព្រៀងជិតបញ្ចប់ក្លឹបអធិរាជស បានចាប់ផ្តើមស្វែងរកជម្រើសផ្សេងៗ។

Manchester City FC v Tottenham Hotspur FC - Premier League

ឥឡូវនេះក្លឹបកំពុងថ្លឹងថ្លែងថាតើត្រូវធ្វើការជាមួយអ្វីដែលកំពុងមានបច្ចុប្បន្នរបស់ពួកគេ រួមមាន Eduardo Camavinga, Aurelien Tchouameni និង Federico Valverde ឬសម្លឹងមើលគោលដៅផ្សេងទៀត។ ជម្រើសដ៏លេចធ្លោមួយគឺកីឡាករ Rodri ប៉ុន្តែការផ្លាស់ប្តូរណាមួយនឹងត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៦ នៅពេលដែលគាត់ចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយក្លឹប City ដែលធ្វើឱ្យកិច្ចព្រមព្រៀងមានសក្តានុពលកាន់តែមានតម្លៃសមរម្យ។

អ្នកឈ្នះ Ballon d’Or ឆ្នាំ២០២៤ បានក្លាយជាកីឡាករល្អបំផុតម្នាក់ក្នុងបាល់ទាត់ពិភពលោក។ គាត់បានដើរតួយ៉ាងសំខាន់ក្នុងរដូវកាល ២០២២-២៣ ដោយបានជួយក្លឹប Man City អោយឈ្នះពាន ៣ក្នុងមួយរដូវកាល។ ថ្វីត្បិតតែមិនមែនជាកីឡាករ ភ្លឺស្វាងក៏ដោយ ប៉ុន្តែភាពស៊ីសង្វាក់គ្នា និងភាពវៃឆ្លាតខាងកលល្បិចរបស់គាត់បានទាក់ទាញការប្រៀបធៀបទៅនឹងខ្សែបម្រើដ៏ល្បីដូចជា Sergio Busquets និង Xabi Alonso ។

FBL-ESP-LIGA-REAL MADRID-ALONSO

ក្លឹបយក្ស Madrid ត្រូវបានរំពឹងថានឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ Rodri នៅឯក្លឹប City ជាពិសេសបន្ទាប់ពីការប្រកួត Club World Cup ឆ្នាំ២០២៥។ ប្រសិនបើកីឡាករសញ្ជាតិអេស្បាញមិនបន្តកិច្ចសន្យារបស់គាត់នៅឆ្នាំ២០២៦ នោះ Madrid អាចព្យាយាមក្នុងការចុះហត្ថលេខាយកគាត់ក្នុងតម្លៃទាប៕

Previous articleLiverpool យល់ព្រមចាយប្រាក់ ១០០លានផោន បូកនឹងតម្លៃបន្ថែម ១៦លានផ្សេងទៀតសម្រាប់ផ្ទេរ Wirtz
Next articleអីយ៉ាស់!! Man City ចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេងពីក្លឹប PSG