បរទេស៖ លោក John Terry ភ័យខ្លាចថាគាត់ប្រហែលជាត្រូវបោះបង់ការធ្វើជាអ្នកគ្រប់គ្រង ដោយបុរសសញ្ជាតិអង់គ្លេសបាននិយាយថាគាត់ទទួលបានឪកាសតែ ២-៣ប៉ុណ្ណោះនៅក្នុងអាជីពរបស់គាត់។
លោក Terry បាននិយាយថា “ចំណង់ចំណូលចិត្តរបស់ខ្ញុំមិនថមថយទាល់តែសោះ។ ពិតណាស់ខ្ញុំចង់ក្លាយជាអ្នកគ្រប់គ្រង។ វាចំណាយពេលច្រើន ខ្ញុំកំពុងមើលការប្រកួត មើលការប្រកួតឡើងវិញ ហើយខ្ញុំកំពុងរៀបវគ្គសិក្សា ខ្ញុំចំណាយពេលច្រើនក្នុងការរង់ចាំឱកាសនេះ”។
“កាន់តែយូរជាងនេះទៅទៀត ខ្ញុំនឹងគ្រាន់តែគូសបន្ទាត់ ហើយនិយាយថា៖ ‘អ្នកដឹងទេ? ខ្ញុំនឹងផ្តោតលើរឿងផ្សេងទៀត”៕