បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាទោះបីជាមានរបាយការណ៍នៅក្នុងខែឧសភាក៏ដោយ ក៏គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានបញ្ចប់ ឬយល់ព្រមរវាង Como និង Man City សម្រាប់ការផ្ទេរកីឡាករ Maximo Perrone ដើម្បីចូលរួមជាមួយក្រុមអ៊ីតាលីលើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍នៅដំណាក់កាលនេះ។
ក្លឹប Como មានសិទ្ធិនិងជម្រើសក្នុងការបន្តការខ្ចីជើងម្តងទៀត ដូច្នេះសូមសម្រាក់ទាក់ទងនឹងរឿងអនាគតរបស់កីឡាករ Perrone នៅក្លឹប៕