Arne Slot ពិចារណាចាយលុយ ១០០លានផោនទិញយកកីឡាករឆ្នើមរបស់ Newcastle

បរទេស៖ ក្លឹប Liverpool ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការផ្លាស់ប្តូរតម្លៃ ១០០លានផោនសម្រាប់ខ្សែបម្រើស្លាបរបស់ Newcastle United កីឡាករ Anthony Gordon ខណៈដែលលោក Arne Slot ចាប់ផ្តើមរៀបចំឡើងវិញនៅរដូវក្តៅនេះ។

England v Republic of Ireland - UEFA Nations League 2024/25 League B Group B2

កីឡាករ Gordon បានធ្វើអោយទាក់ទាញចំណាប់អារម្មណ៍នៅក្លឹប Newcastle កាលពីរដូវកាលមុនដោយការស៊ុតបញ្ចូលទី ៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង។ បើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Liverpool កំពុងពិចារណាដាក់សំណើដេញថ្លៃដែលមានតម្លៃប្រមាណ ១០០លានផោន បើទោះបីជាកីឡាករវ័យ ២៤ឆ្នាំរូបនេះបានចុះកិច្ចសន្យាថ្មីជាមួយក្រុមសារិកាព្រៃនៅរដូវកាលនេះក៏ដោយ។ កីឡាករ Gordon ក៏​ជា​មិត្ត​ជិតស្និទ្ធ​នឹង​ខ្សែ​បម្រើ Curtis Jones របស់ Liverpool ដែរ៕

Previous articleអនាគតរបស់កីឡាករខ្ចីជើង Maximo Perrone ជាមួយក្លឹប Como នៅតែមិនច្បាស់លាស់!
Next articleMathys Tel នឹងចូលរួមជាមួយក្លឹប Spurs ជាអចិន្ត្រៃយ៍ក្នុងតម្លៃត្រឹមតែ….!