បរទេស៖ ក្លឹប Atletico Madrid ត្រូវបានរាយការណ៍ថាកំពុងរង់ចាំមើលក្លឹប Liverpool ដើម្បីអនុញ្ញាតអោយកីឡាករ Andy Robertson ចាកចេញដោយគ្មានតម្លៃខ្លួន ហើយធ្វើតាមកីឡាករ Trent Alexander-Arnold ទៅកាន់ទឹកដីអេស្ប៉ាញ។
ក្លឹបយក្សនៅ La Liga គឺក្លឹប Atletico មានបំណងចង់នាំយកគាត់ទៅចូលរួមជាមួយក្រុមរបស់ពួកគេ ប៉ុន្តែមានការស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ផ្ទេរយកគាត់។ ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា៖ “Atletico Madrid កំពុងស្វែងរកខ្សែការពារឆ្វេង។ គោលដៅក្នុងក្តីស្រមៃ ដែលជាគោលដៅកំពូលសម្រាប់តំណែងខ្សែការពារឆ្វេងគឺ Andy Robertson នៅ Liverpool”៕