បរទេស៖ ក្លឹប Monaco មានបំណងចង់បង្កើតការពង្រឹងក្រុមទ្វេដងនៅក្នុងរដូវក្តៅនេះ ដោយសម្លឹងមើលការផ្ទេរ Paul Pogba ខណៈពួកគេក៏បានធ្វើការផ្ទេរកីឡាករ Ansu Fati របស់ក្លឹប Barcelona ផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Monaco មានបំណងចង់បញ្ចប់ការផ្ទេរកីឡាករ Fati ហើយពួកគេមានការជឿជាក់ថាអាចបញ្ចប់ការផ្ទេរនេះក្នុងពេលឆាប់ៗ។ បន្ទាប់មកពួកគេនឹងជំរុញការផ្ទេរយកកីឡាករ Pogba ខណៈកីឡាកររបស់ Monaco អាចនឹងត្រូវបង្ហាញខ្លួននៅសប្តាហ៍ក្រោយ។ ខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះបានក្លាយជាកីឡាករគ្មានតម្លៃខ្លួនតាំងពីចុងឆ្នាំមុន៕