បរទេស៖ ក្លឹប Athletic បានធ្វើការសំរេចចិត្តដើម្បីចុះហត្ថលេខាលើអតីតតារាឆ្នើមរបស់ពួកគេកីឡាករ Aymeric Laporte ពីក្លឹប Al-Nassr ប៉ុន្តែក្លឹបនៅអឺរ៉ុបអាចនឹងត្រូវប្រកួតប្រជែងក្នុងការផ្ទេរមួយនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ Estadio Deportivo បានអោយដឹងថាក្លឹប Athletic បានផ្តួចផ្តើមទំនាក់ទំនងជាមួយ Laporte និងក្លឹបបច្ចុប្បន្នរបស់គាត់ គឺក្លឹប Al-Nassr ជុំវិញការវិលត្រឡប់ដ៏មានសក្តានុពលទៅកាន់ San Mames ។ កីឡាករសញ្ជាតិអេស្ប៉ាញដែលបានចាកចេញពីក្លឹបអេស្ប៉ាញទៅ Manchester City ក្នុងឆ្នាំ២០១៨ ឥឡូវនេះគឺជាគោលដៅសម្រាប់ក្រុម Athletic ខណៈដែលពួកគេសម្លឹងមើលការពង្រឹងតំបន់ការពាររបស់ពួកគេមុនរដូវកាល ២០២៥-២៦ ។ កីឡាករ Laporte នៅតែស្ថិតក្រោមកិច្ចសន្យាជាមួយក្លឹប Al-Nassr រហូតដល់ឆ្នាំ២០២៦។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទេរមួយអាចមានន័យថាកីឡាករត្រូវកាត់បន្ថយប្រាក់ខែរបស់ខ្លួនយ៉ាងច្រើន ហើយនឹងទាមទារថ្លៃផ្ទេរសម្រាប់កិច្ចព្រមព្រៀងមួយនេះដូចគ្នា៕