អីយ៉ាស់!! Jack Grealish ក្លាយជាគោលដៅរបស់ក្លឹបនៅក្នុងប្រទេសអ៊ីតាលី

បរទេស៖ កីឡាករ Jack Grealish របស់ក្រុម Manchester City នឹងអនុញ្ញាតអោយចាកចេញពីក្លឹបនៅរដូវក្តៅនេះក្នុងតម្លៃ ៤៥លានផោន។

វាសនារបស់កីឡាករ Grealish គឺនឹងចាកចេញពីក្លឹប Manchester City នៅរដូវក្តៅនេះ បន្ទាប់ពីត្រូវដកឈ្មោះចេញពីក្រុមរបស់លោក Pep Guardiola សម្រាប់ការប្រកួត Club World Cup ។ ហើយបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករ Grealish ឥឡូវនេះបានក្លាយជាគោលដៅរបស់ក្លឹបម្ចាស់ជើងឯកនៅ Serie A គឺក្លឹប Napoli ដែលមានលទ្ធភាពក្នុងការចំណាយ ៤៥លានផោន។ ភាគីអ៊ីតាលីក៏ចាប់អារម្មណ៍លើកីឡាករ Alejandro Garnacho របស់ Manchester United ហើយឥឡូវនេះត្រូវតែសម្រេចចិត្តរវាងកីឡាករទាំងពីរ៕

Previous articleក្លឹបនៅអេស្ប៉ាញចាប់អារម្មណ៍ចង់បានកីឡាករ Aymeric Laporte មកកាន់តំបន់អឺរ៉ុបវិញ
Next articleគ្រូបង្វឹក Benfica បញ្ជាក់អំពីចំណាប់អារម្មណ៍ខ្លួនលើកីឡាករ Chelsea ម្នាក់