បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានបញ្ជូនក្រុមការងារតាមដានកីឡាករទៅកាន់ Friends Arena ក្នុងទីក្រុង Solna ខណៈដែលស៊ុយអែតបានជួបអាល់ហ្សេរីក្នុងការប្រកួតអន្តរជាតិ។
បុគ្គលិកក្លឹបបានតាមដានយ៉ាងដិតដល់នូវទម្រង់លេងរបស់កីឡាករ Hicham Boudaoui ដែលមានវត្តមានក្នុងជម្រើសដំបូង ហើយចំណាយពេលមួយម៉ោងនៅលើទីលាន។ ក្លឹបយក្សនៅ Premier League ឥឡូវនេះកំពុងគិតអំពីការចុះហត្ថលេខាលើកីឡាករវ័យ ២៥ឆ្នាំ ដែលត្រូវបានគេជឿជាក់ថានឹងចាកចេញពី Nice នៅរដូវក្តៅនេះ៕