ក្លឹបមួយនេះកំពុងនាំមុខការផ្ទេរ Nico Williams ប៉ុន្តែមិនមែន Bayern Munich នោះទេ

បរទេស៖ ក្លឹប Barcelona កំពុងនាំមុខក្លឹប Arsenal និង Bayern Munich ក្នុងការប្រណាំងប្រជែងផ្ទេរយកខ្សែបម្រើស្លាបរបស់ក្លឹប Athletic Club កីឡាករ Nico Williams ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettemberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប Barcelona បានក្លាយជាអ្នកពេញចិត្តក្នុងការធានាការផ្ទេរកីឡាករអេស្ប៉ាញ Williams ពីក្លឹប Athletic នៅរដូវក្ដៅនេះ។ ក្លឹបយក្សនៅអឺរ៉ុបដូចជា Bayern Munich, Arsenal និង Chelsea មានបំណងចង់បន្ថែមខ្សែបម្រើស្លាបរូបនេះទៅក្នុងក្រុមរបស់ពួកគេ ប៉ុន្តែឥឡូវនេះគេជឿថាក្លឹបជើងឯកអេស្ប៉ាញកំពុងស្ថិតក្នុងតំណែងនាំមុខគេក្នុងការប្រជែង៕

Previous articleMan Utd បញ្ជូនបុគ្គលិកទៅតាមដានកីឡាកររបស់ក្លឹប Nice
Next articleហាប់គីដូកម្ពុជាឈ្នះមេដាយ ២៣គ្រឿង ការប្រកួតហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍ នៅឥណ្ឌូណេស៊ី